Uncategorized

វគ្គបណ្តុះបណ្តាលស្តីពី “សមភាពយេនឌ័រ និងការប្រញ្ជាបយេនឌ័រទៅក្នុងវដ្តនៃគម្រោងកម្មវិធី” Training Workshop on “Gender Equality and Gender Mainstreaming in Project Program Cycles”

  ថ្ងៃទី១៤​ ដល់១៧ ខែមករា ឆ្នាំ២០២៥ វគ្គបណ្តុះបណ្តាលស្តីពី “សមភាពយេនឌ័រ និងការប្រញ្ជាបយេនឌ័រទៅក្នុងវដ្តនៃគម្រោងកម្មវិធី” ដែលផ្តោតលើគោលបំណងដូចជា៖ ១. បង្កើនការយល់ដឹងពីស្ថានភាពរបស់ស្រ្តី និងក្មេងស្រី និងបញ្ហាវិសមភាពយេនឌ័រ និងផលប៉ះពាល់ដល់ស្រ្តី និងក្មេងស្រី ២. ផ្តល់ជំនាញបច្ចេកទេសដល់បុគ្គលិកអង្គការដៃគូ ដើម្បីឲ្យពួកគេអាចប្រញ្ជាបទស្សនៈយេនឌ័រក្នុងការផ្លាស់ប្តូរភាពជាអ្នកដឹកនាំនៅគ្រប់កម្រិតនៃអន្តរាគមន៍របស់គម្រោងកម្មវិធី។ សេចក្តីរំពឹងទុកក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះមានដូចជា៖ ១. ការអភិវឌ្ឍន៍ការយល់ដឹងជាគោលគំនិត និងការអនុវត្តន៍ ស្តីពីសមភាពយេនឌ័រ ២. ការបង្កើនចំណេះដឹង និងជំនាញវិភាគ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងវដ្តនៃគម្រោងកម្មវិធី ៣. បុគ្គលិក ​និងអ្នកដឹកនាំរបស់អង្គការ CWCC COCD និងVCAO ដែលជាក្រុមការងារគម្រោង EVAC ទទួលបាននូចំណេះដឹងគ្រប់ជ្រុងជ្រោយ អំពីទំនាក់ទំនងយេនឌ័រ និងឧបករណ៍វិភាគយេនឌ័រចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងបញ្ហាយេនឌ័រ។ សមាសភាពអ្នកចូលរួមនៃវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងសម្រាប់បុគ្គលិក និងអ្នកដឹកនាំរបស់អង្គការ CWCC COCD និងVCAO ដែលជាក្រុមការងារគម្រោង EVAC ដែលទទួលខុសត្រូវលើការបញ្ជ្រាបយេនឌ័រក្នុងគម្រោងកម្មវិធី EVAC និងស្ថាប័នទាំងមូល ដែលមានចំនួនសរុប ២៨នាក់ ស្រី ១៤នាក់។ គ្រាំទ្រដោយ […]

cocdflogo

All children have quality social welfare and are free from all forms of abuse.

Contact

Tel: +855 23 223 945 HP: +855 12 519 695/+85512 988 243
N 2, Street 492, Phsar Derm Thkov district, Chamkar Mon commune, Phnom Penh, Phnom Penh, Cambodia

Who we are

COCD is a non-government, non-political, non-profitable and non-religious organization.

© Copyright 2024 by COCD Cambodia