វិធីសាស្រ្តរបស់អកកអ

អភិក្រម(វិធីសាស្រ្ត) របស់ អកកអ ត្រូវបានបង្កើតឡើងដោយផ្នែកលើការអភិវឌ្ឍន៍ជនបទចម្រុះ និងសិទ្ធជាមូលដ្ឋានរបស់កុមារ នៅពេលរៀបចំអភិឌ្ឍកម្មវិធី។
អភិក្រមការអភិវឌ្ឍជនបទចម្រុះ ការអភិវឌ្ឍជនបទចម្រុះគឺជាវិធីសាស្ត្ររួមមួយក្នុងការធ្វើការជាមួយសហគមន៍។វាគឺជាកម្មវិធីមួយដែលធ្វើការផ្តោតលើការធ្វើការបញ្ចូលគ្នារវាង ដែលរួមមានសុខភាព ការអប់រំ និងកសិកម្ម។ អ្នកពាក់ព័ន្ធក្នុងកម្មវិធីនេះរួមមានកុមារងាយរងគ្រោះ គ្រួសារ វិស័យឯកជន សមាជិកសហគមន៍ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ អាជ្ញាធរមូលដ្ឋាន អ្នកផ្តល់សេវាសុខភាពនិងអប់រំ។ វិធីសាស្រ្តនេះមានការសង្កត់ធ្ងន់ទៅលើការបង្ការនិងផ្តោតសំខាន់លើការដោះស្រាយបុព្វហេតុរចនាសម្ព័ន្ធនៃភាពក្រីក្រនិងបញ្ហាសង្គមដទៃទៀត។
អភិក្រមតាមសិទ្ធិមូលដ្ឋានរបស់កុមារ(CRBA)
វិធីសាស្រ្តផ្អែកលើសិទ្ធិកុមារ (CRBA) ជា វិធីសាស្រ្តផ្អែកលើសិទ្ធិមនុស្សជាមូលដ្ឋានដែលវាទាក់ទងជាពិសេសទៅនឹងកុមារ។វិធីសាស្រ្តនេះប្រើប្រាស់អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (UNCRC) ជាគោលការណ៍ណែនាំ។ សិទ្ធិបួនប្រភេទដូចដែលបានចែងដោយយូនីសេហ្វដែលកុមារគ្រប់រូបមានសិទ្ធិគឺ៖
1. សិទ្ធិទទួលបានជីវិតនិងសុខភាព
2. សិទ្ធិទទួលបានការអប់រំ
3. សិទ្ធិទទួលបានការការពារនិងថែទាំ
4. សិទ្ធិក្នុងការចូលរួម
តាមវិធីសាស្រ្តផ្អែកលើសិទ្ធជាមូលដ្ឋានរបស់កុមារ មើលឃើញថាកុមារជាក្រុមងាយរងគ្រោះបំផុតដែលប្រឈមនឹងការរំលោភសិទ្ធិមនុស្ស។ អន្តរាគមន៍នានាគឺត្រូវផ្តោតលើបុព្វហេតុភាពក្រីក្រ គុណវិបត្តិ និងការរំលោភសិទ្ធិមនុស្ស។

អកកអ ជាអង្គការដែលចុះបញ្ជីជាអង្គការសុវត្ថិភាពកុមារ

អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ ត្រូវបានទទួលស្គាល់ជាអង្គការសុវត្ថិភាពកុមារ (CSO) ដោយក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា (MoSVY) កាលពីខែកក្កដាឆ្នាំ ២០១២ ។
អកកអ ជាអង្គការមួយក្នុងចំណោមអង្គការចំនួន ៩ ដែលបានចុះឈ្មោះនៅក្នុងប្រទេសកម្ពុជា។

ដើម្បីទទួលបានការទទួលស្គាល់ជាអង្គការសុវត្ថិភាពកុមារ៖
• បុគ្គលិក អ្នកស្ម័គ្រចិត្ត និងអ្នកទស្សនាទាំងអស់នៅតាមតំបន់គោលដៅរបស់គម្រោងត្រូវយល់ពីគោលការណ៍ការពារកុមារ (ស៊ីភីភី)និងចុះហត្ថលេខាលើក្រមសីលធម៌សុវត្ថិភាពកុមាររបស់អង្គការ។
• បុគ្គលិកទាំងអស់ប្តេជ្ញាគោរពតាមរាល់ល័ក្ខខ័ណ្ឌរបស់គោលការណ៍ការពារកុមារ និង បទដ្ឋានទាំង៩។
• បុគ្គលិកម្នាក់ដែលត្រូវបានគេស្គាល់ថាជា“ មន្រ្តីការពារកុមារ” ទទួលខុសត្រូវក្នុងការឃ្លាំមើលការរំលោភបំពានណាមួយនៅក្នុង អកកអ ។

COCD is a Registered Child Safe Organization (CSO)

COCD was accredited as a Child Safe Organization (CSO) by the Ministry of Social Affairs, Veterans and Youth Rehabilitation (MoSVY) in July 2012.

COCD is one of only 9 registered Child Safe Organizations in Cambodia.

To be certified as a Child Safe Organization:

All staff, volunteers and visitors to project sites, are required to understand the Child Protection Policy (CPP) and sign the Child Safe Organization Code of Conduct.
All staff are committed to following all terms and conditions of the CPP and nine standards.
One staff member, known as the “Child Protection Officer” is responsible for monitoring any abuse within COCD.

COCD’s Approach

COCD’s approach is informed by the Integrated Rural Development and Child’s Rights Based Approaches when developing their programs.

Integrated Rural Development

Integrated Rural Development is a holistic approach to working with communities. It seeks to incorporate health, education and agriculture. Stakeholders include the vulnerable children, families, the private sector, community members, international and local NGOs, local authorities, health and education service providers. This approach has an emphasis on prevention and also focuses on addressing the structural causes of poverty and other social issues.

Child’s Rights Based Approach

The Child Rights Based Approach (CRBA) is based on the human-rights based approach as it relates specifically to children. The approach uses the United Nations Convention on the Rights of the Child (UNCRC) as its guide. The four categories of rights, as outlined by UNICEF, which every child is entitled to, are:

1. Right to Life and Health

2. Right to Education

3. Right to Protection and Care

4. Right to Participation

The CRBA approach sees children as one of the most vulnerable groups at risk of human rights violations. Interventions focus on the causes of poverty, disadvantages and human rights violations.