អកកអ ជាអង្គការដែលចុះបញ្ជីជាអង្គការសុវត្ថិភាពកុមារ

អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ ត្រូវបានទទួលស្គាល់ជាអង្គការសុវត្ថិភាពកុមារ (CSO) ដោយក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា (MoSVY) កាលពីខែកក្កដាឆ្នាំ ២០១២ ។
អកកអ ជាអង្គការមួយក្នុងចំណោមអង្គការចំនួន ៩ ដែលបានចុះឈ្មោះនៅក្នុងប្រទេសកម្ពុជា។

ដើម្បីទទួលបានការទទួលស្គាល់ជាអង្គការសុវត្ថិភាពកុមារ៖
• បុគ្គលិក អ្នកស្ម័គ្រចិត្ត និងអ្នកទស្សនាទាំងអស់នៅតាមតំបន់គោលដៅរបស់គម្រោងត្រូវយល់ពីគោលការណ៍ការពារកុមារ (ស៊ីភីភី)និងចុះហត្ថលេខាលើក្រមសីលធម៌សុវត្ថិភាពកុមាររបស់អង្គការ។
• បុគ្គលិកទាំងអស់ប្តេជ្ញាគោរពតាមរាល់ល័ក្ខខ័ណ្ឌរបស់គោលការណ៍ការពារកុមារ និង បទដ្ឋានទាំង៩។
• បុគ្គលិកម្នាក់ដែលត្រូវបានគេស្គាល់ថាជា“ មន្រ្តីការពារកុមារ” ទទួលខុសត្រូវក្នុងការឃ្លាំមើលការរំលោភបំពានណាមួយនៅក្នុង អកកអ ។

Leave a Reply