សារពីនាយកប្រតិបត្តិ

ខ្ញុំមានកិត្តយសក្រៃលែងដែលបានចូលរួមជាផ្នែកមួយនៃអង្គការកម្ពុជាដើម្បីកុមារនិងការអភិវឌ្ឍន៍ដែលធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះជីវិតរបស់កុមារ។
អង្គការកម្ពុជាដើម្បីកុមារនិងការអភិវឌ្ឍន៍(ស៊ីអូស៊ីឌី)មិនត្រឹមតែធ្វើការងារដើម្បីបង្កើតការយល់ដឹងអំពីសិទ្ធិរបស់កុមារនិងការទទួលខុសត្រូវរបស់អាណាព្យាបាលប៉ុណ្ណោះ ទេប៉ុន្តែ ស៊ីអូស៊ីឌីក៏បានដោះស្រាយបញ្ហាភាពក្រីក្រដែលជាមធ្យោបាយមួយក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់កុមារផងដែរ។ ភាពក្រីក្រពាក់ព័ន្ធនឹងការភ័យខ្លាច ភាពតានតឹងក្នុងចិត្ត និងការធ្លាក់ទឹកចិត្ត ដែលវាជាប្រភពនៃសេចក្តីប្រមាថ និងសេចក្តីលំបាកវេទនាជាខ្លាំង។គ្រួសារដែលព្យាយាមអស់ពីសមត្ថភាពដើម្បីចេញពីភាពក្រីក្រជារឿយៗតែងដាក់បន្ទុកនេះទៅលើកូនៗរបស់ពួកគេ ដែលកត្តានេះនាំឲ្យកូនៗទាំងនោះក្លាយជាកុមារងាយរងគ្រោះ។
យើងដែលជាអ្នកផ្តល់សេវាកម្មសម្រាប់សិទ្ធិកុមារចាំបាច់ត្រូវមានភាពប្រាកដនិយមនៅក្នុងវិធីសាស្រ្តរបស់យើងដើម្បីឱ្យមានភាពជាក់លាក់ក្នុងការងាររបស់យើង។ យើងត្រូវមានភាពច្នៃប្រឌិតនិងមានគំនិតបង្កើតថ្មីដើម្បីបន្ធូរបន្ថយស្ថានភាពលំបាករបស់កុមារក្រីក្រ។ ខ្ញុំសូមអះអាងថាយើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តទាំងស្រុងក្នុងការធានាឱ្យមានការរស់នៅល្អសម្រាប់កុមារ មិនមែនដើម្បីបង្កើនអាជីពរបស់យើងទេ ប៉ុន្តែក្នុងនាមជាឪពុកម្តាយដែលមានការទទួលខុសត្រូវ និងក៏ដោយសារយើងមានសេចក្តីស្រឡាញ់នៅក្នុងដួងចិត្តរបស់យើង។

ដោយសេចក្តីគោរព

ប៊ិន បូរ៉ា

Leave a Reply