[masterslider alias="ms-1-2"]
ធ្វើការឆ្ពោះទៅរកការការពារកុមារពីការរំលោភបំពាន និងការកេងប្រវ័ញ្ច
សូមស្វាគមន៍មកកាន់ អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍

អង្គការកម្ពុជាដើម្បីកុមារនិងការអភិវឌ្ឍ (អកកអ) គឺជាអង្គការអភិវឌ្ឍន៍ផ្តោត​លើកុមារ​ដែល​ប្រតិបត្តិ​ការនៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។

ចក្ខុវិស័យៈ គ្រប់កុមារទំាងអស់ត្រូវទទួលបានសុខុមាលភាពសង្គម​ប្រកបដោយគុណភាព និងចៀសផុត​ពីការ​រំលោភ​បំពានគ្រប់ទម្រង់។

បេសកកម្មៈ  អកកអ មានគោលដៅកែលម្អជីវភាពរស់នៅរបស់កុមារងាយរងគ្រោះ និងកុមារដែលត្រូវបាន​គេ​រំលោភ​បំពាននៅប្រទេសកម្ពុជាតាមរយៈការដោះស្រាយមូលហេតុនៃភាពក្រីក្រ វិសមភាព ការរើសអើងសង្គម និងការរំលោភបំពានលើកុមារ។

អកកអ ជួយដល់គ្រួសារក្រីក្របំផុតប្រហែល ៣.០០០គ្រួសារក្នុងមួយឆ្នាំៗ។  អកកអ ធ្វើការ​ដោយ​ផ្ទាល់​ជាមួយកុមារងាយរងគ្រោះ  គ្រួសារនិងសហគមន៍របស់ពួកគេ។ អកកអ​ក៏ធ្វើការ​ជាមួយ​រដ្ឋាភិបាលនិងអង្គការដទៃទៀតដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការកែលំអជីវិតរស់នៅរបស់កុមារនិងគ្រួសារ។

  • គណនេយ្យភាព៖ យើងបំពេញកាតព្វកិច្ចរបស់យើងចំពោះ អកកអ អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជន ដើម្បីប្រើប្រាស់ធនធានឱ្យបានសមស្រប និងធានាថា កម្មវិធីនេះនឹងផ្តល់ផលប្រយោជន៍ដល់សហគមន៍។
  • តម្លាភាព៖ យើងផ្តល់ព័ត៌មានទំាងស្រុងក្នុងស្ថាប័ន និងដល់អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជនរបស់ អកកអ
  • ការចែករំលែក៖ យើងរួមគ្នាប្រើប្រាស់ព័ត៌មាន ធនធាន និងបទពិសោធន៍ល្អៗ។
  • សាមគ្គីភាព៖ យើងធ្វើការពួតដៃគ្នាចាប់ពីថ្នាក់ក្រុមប្រឹក្សាភិបាល បុគ្គលិក អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជនដោយមានគោលដៅរួម។
  • កិច្ចសហការ៖ យើងធ្វើការជាមួយក្រុមប្រឹក្សាភិបាល បុគ្គលិក អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជន និងចែករំលែកគំនិត ចំណេះដឹង ជំនាញ និងធនធាននានា។
  • សុចរិតភាព៖ យើងបំពេញការងារដោយផ្អែកលើគុណតម្លៃ ជំនឿ និងគោលការណ៍ដែលយើងមាន។

ខ្ញុំមានកិត្តយសក្រៃលែងដែលបានចូលរួមជាផ្នែកមួយនៃអង្គការកម្ពុជាដើម្បីកុមារនិងការអភិវឌ្ឍន៍ដែលធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះជីវិតរបស់កុមារ។

 

អង្គការកម្ពុជាដើម្បីកុមារនិងការអភិវឌ្ឍន៍(ស៊ីអូស៊ីឌី)មិនត្រឹមតែធ្វើការងារដើម្បីបង្កើតការយល់ដឹងអំពីសិទ្ធិរបស់កុមារនិងការទទួលខុសត្រូវរបស់អាណាព្យាបាលប៉ុណ្ណោះ ទេប៉ុន្តែ ស៊ីអូស៊ីឌីក៏​បាន​ដោះ​ស្រាយបញ្ហាភាពក្រីក្រដែលជាមធ្យោបាយមួយក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់កុមារផងដែរ។ ភាពក្រីក្រពាក់ព័ន្ធនឹងការភ័យខ្លាច ភាពតានតឹងក្នុង​ចិត្ត និងការធ្លាក់ទឹកចិត្ត ដែលវាជា​ប្រភព​នៃសេចក្តីប្រមាថ និង​សេចក្តីលំបាកវេទនាជាខ្លាំង។​គ្រួសារដែលព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ចេញ​ពីភាពក្រីក្រជារឿយៗតែងដាក់បន្ទុកនេះទៅលើកូនៗរបស់ពួកគេ ដែលកត្តានេះនាំឲ្យកូនៗ​ទាំងនោះក្លាយជាកុមារងាយរងគ្រោះ។

 

យើងដែលជាអ្នកផ្តល់សេវាកម្មសម្រាប់សិទ្ធិកុមារចាំបាច់ត្រូវមានភាពប្រាកដនិយមនៅក្នុងវិធីសាស្រ្តរបស់យើងដើម្បីឱ្យមានភាពជាក់លាក់ក្នុងការងាររបស់យើង។ យើងត្រូវមានភាព​ច្នៃប្រឌិត​និង​មាន​គំនិតបង្កើតថ្មីដើម្បីបន្ធូរបន្ថយស្ថានភាពលំបាករបស់កុមារក្រីក្រ។ ខ្ញុំសូម​អះអាងថាយើងខ្ញុំ​ទាំង​អស់គ្នាប្តេជ្ញាចិត្តទាំងស្រុងក្នុងការធានាឱ្យមានការរស់នៅល្អសម្រាប់កុមារ មិនមែនដើម្បី​បង្កើន​អាជីពរបស់យើងទេ ប៉ុន្តែក្នុងនាម​ជាឪពុកម្តាយ​ដែល​មាន​ការ​ទទួល​ខុសត្រូវ និង​ក៏ដោយសារយើង​មានសេចក្តីស្រឡាញ់នៅក្នុងដួងចិត្ត​របស់​យើង។

 

ដោយសេចក្តីគោរព

 

ប៊ិន បូរ៉ា

លោកអ៊ឹងប៉ូឡាគឺជាស្ថាបនិកនៃអង្គការកម្ពុជាដើម្បីកុមារនិងការអភិវឌ្ឍន៍ (ស៊ីអូស៊ីឌី) ។

លោកបាន​បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងរួមសម្រាប់ការអភិវឌ្ឍកសិកម្ម និង​ជន​បទនិងក្នុង​សេដ្ឋកិច្ចកសិកម្ម និងការអភិវឌ្ឍជនបទពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ដែល​ជា​សាកលវិទ្យាល័យល្បីឈ្មោះនៅប្រទេសកម្ពុជា។ គាត់មានបទពិសោធជំនាញជាង ១៣ ឆ្នាំក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ។ គាត់ធ្លាប់ធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក​និងអន្តរជាតិជាច្រើន​ទៀត​នៅ​កម្ពុជាមុនពេលបង្កើត ស៊ីអូស៊ីឌីក្នុងឆ្នាំ ២០០៨ ។

 

លោកអ៊ឹងប៉ូឡាត្រូវបានទទួលស្គាល់ដោយទីភ្នាក់ងារអភិវឌ្ឍន៍រដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា។ លោកបានឈ្នះពានរង្វាន់ (មេដាយមាស) ពីរាជរដ្ឋាភិបាលកម្ពុជា​និងពី​ព្រះ​ម​ហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដោយសារស្នាដៃខ្ពស់ដើម្បីជួយដល់ជនក្រីក្រនៅតាមទីជនបទ។ លោកជានាយកប្រតិបត្តិនៃស៊ីអូស៊ីឌី ចាប់ពីខែមីនាឆ្នាំ ២០០៨ ដល់ខែកញ្ញាឆ្នាំ ២០១៦ ក្រោមរយៈពេលវេលាដឹកនាំរបស់គាត់ លោក អ៊ឹង ប៉ូឡា​បានគ្រប់គ្រងគម្រោងអភិវឌ្ឍន៍​ជាច្រើន​ប្រកបដោយជោគជ័យដែលធ្វើឱ្យមានការផ្លាស់ប្តូរជីវិតរបស់កុមារងាយរងគ្រោះនិងអ្នកក្រីក្រ។

 

គាត់ក៏បានដឹកនាំ ស៊ីអូស៊ីឌី ក្លាយជាអង្គការសុវត្ថិភាពកុមារ​ដែលត្រូវបានបញ្ជាក់​ដោយរដ្ឋាភិ​បាល​កម្ពុជា (ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា) ។ ឥឡូវគាត់ក៏កំពុង​អង្គុយជាក្រុម​ប្រឹក្សាភិបាល​នៃអង្គការមិនមែនរដ្ឋាភិបាលជាច្រើននៅក្នុងប្រទេសកម្ពុជា។

អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ ត្រូវបានទទួលស្គាល់ជាអង្គការសុវត្ថិភាពកុមារ (CSO) ដោយក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា (MoSVY) កាលពីខែកក្កដាឆ្នាំ ២០១២ ។

អកកអ ជាអង្គការមួយក្នុងចំណោមអង្គការចំនួន ៩ ដែលបានចុះឈ្មោះនៅក្នុងប្រទេសកម្ពុជា។

 

ដើម្បី​ទទួល​បាន​ការទទួលស្គាល់ជាអង្គការសុវត្ថិភាពកុមារ៖

  • បុគ្គលិក អ្នកស្ម័គ្រចិត្ត និងអ្នកទស្សនាទាំងអស់នៅតាមតំបន់គោលដៅ​របស់​គម្រោង​ត្រូវ​យល់​ពីគោលការណ៍ការពារកុមារ (ស៊ីភីភី)​និងចុះហត្ថលេខា​លើក្រម​សីលធម៌​សុវត្ថិភាព​កុមាររបស់​អង្គការ។
  • បុគ្គលិកទាំងអស់ប្តេជ្ញាគោរពតាមរាល់ល័ក្ខខ័ណ្ឌរបស់គោលការណ៍ការពារកុមារ និង បទ​ដ្ឋាន​ទាំង៩។
  • បុគ្គលិកម្នាក់ដែលត្រូវបានគេស្គាល់ថាជា“ មន្រ្តីការពារកុមារ” ទទួលខុសត្រូវក្នុងការឃ្លាំ​មើល​ការ​រំលោភបំពានណាមួយនៅក្នុង អកកអ ។

អភិក្រម(វិធីសាស្រ្ត) របស់ អកកអ ត្រូវបានបង្កើតឡើងដោយផ្នែកលើការអភិវឌ្ឍន៍ជនបទចម្រុះ និងសិទ្ធជាមូលដ្ឋានរបស់កុមារ នៅពេលរៀបចំអភិឌ្ឍកម្មវិធី។

 

អភិក្រមការអភិវឌ្ឍជនបទចម្រុះ

ការអភិវឌ្ឍជនបទចម្រុះគឺជាវិធីសាស្ត្ររួមមួយក្នុងការធ្វើការជាមួយសហគមន៍។​វាគឺជាកម្មវិធីមួយដែលធ្វើ​ការ​ផ្តោតលើ​ការធ្វើ​ការបញ្ចូលគ្នារវាង​ ដែលរួមមានសុខភាព ការអប់រំ និងកសិកម្ម។ អ្នកពាក់ព័ន្ធក្នុងកម្មវិធីនេះ​រួម​មានកុមារងាយរងគ្រោះ គ្រួសារ វិស័យឯកជន សមាជិកសហគមន៍ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ អាជ្ញាធរមូលដ្ឋាន អ្នកផ្តល់សេវាសុខភាពនិងអប់រំ។ វិធីសាស្រ្តនេះ​មានការសង្កត់ធ្ងន់ទៅលើការបង្ការ​និងផ្តោតសំខាន់លើការដោះស្រាយបុព្វហេតុរចនាសម្ព័ន្ធនៃភាពក្រីក្រនិងបញ្ហាសង្គមដទៃទៀត។

 

អភិក្រមតាមសិទ្ធិមូលដ្ឋានរបស់កុមារ(CRBA)

វិធីសាស្រ្តផ្អែកលើសិទ្ធិកុមារ (CRBA) ជា វិធីសាស្រ្តផ្អែកលើសិទ្ធិមនុស្សជាមូលដ្ឋាន​ដែលវាទាក់​ទង​ជា​​​ពិសេសទៅនឹងកុមារ។​វិធីសាស្រ្តនេះប្រើប្រាស់អនុសញ្ញារបស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ ​(UNCRC) ជាគោលការណ៍ណែនាំ។ សិទ្ធិបួនប្រភេទដូចដែលបានចែងដោយយូនី​សេហ្វ​ដែល​​កុមារគ្រប់រូបមានសិទ្ធិគឺ៖

  1. សិទ្ធិទទួលបានជីវិតនិងសុខភាព
  2. សិទ្ធិទទួលបានការអប់រំ
  3. សិទ្ធិទទួលបានការការពារនិងថែទាំ
  4. សិទ្ធិក្នុងការចូលរួម

 

តាមវិធីសាស្រ្តផ្អែកលើសិទ្ធជាមូលដ្ឋានរបស់កុមារ មើលឃើញ​ថាកុមារ​ជាក្រុមងាយរងគ្រោះបំផុត​ដែលប្រឈមនឹងការរំលោភសិទ្ធិមនុស្ស។ អន្តរាគមន៍នានាគឺត្រូវ​ផ្តោតលើ​បុព្វហេតុ​ភាពក្រីក្រ​ គុណ​វិបត្តិ និងការរំលោភសិទ្ធិមនុស្ស។

 

Image

មានសំណួរ ឬចង់បានព័ត៌មានបន្ថែមអំពីអ្វីដែលយើងខ្ញុំធ្វើ?

ព័ត៌មានថ្មីៗ

បុព្វហេតុថ្មីៗ

តោះរួមគ្នាផ្លាស់ប្ដូរ! ការរួបរួមគ្នាយើងកាន់តែរឹងមាំ អ្នកផ្តល់ឱ្យ ហើយយើងខ្ញុំផ្តល់ទៅឱ្យអ្នកដែលត្រូវការជំនួយ ជ្រើសរើសបុព្វហេតុមួយដែលអ្នកពេញចិត្ត សំរាប់ការទ្រទ្រង់ ហើយការបរិច្ចាគរបស់អ្នកត្រូវបានសន្យាថានឹងធ្វើឱ្យមានមានប្រសិទ្ធភាពដល់គម្រោងនីមួយៗ។

បុព្វហេតុ
ចំនួនថវិការ
ជួយបាន
ផ្ដល់អណ្ដូងទឹកមួយ

ថវិការ $2000 អាចផ្ដល់អណ្ដូងទឹកមួយសម្រាប់ប្រើប្រាស់បាន ១៣ ទៅ ១៥គ្រួសារ

$2000
១៣ ទៅ១៥ គ្រួសារ
ផ្ដល់សត្វគោមួយក្បាលសម្រាប់គ្រួសារក្រីក្រមួយគ្រួសារយកទៅចិញ្ចឹម

ថវិការ $700 ផ្ដល់សត្វគោមួយក្បាលសម្រាប់គ្រួសារក្រីក្រមួយគ្រួសារយកទៅចិញ្ចឹម

$700
១គ្រួសារ
ផ្គត់ផ្គង់ក្រុមស្ត្រីជួយខ្លួនឯង

ថវិការ $500 ក្នុង១ឆ្នាំ អាចគាំទ្រជំនួយការដើមទុនធ្វើការសម្រាប់ស្ត្រីនៅក្នុងក្រុមជួយខ្លួនឯង

$500
អាចគាំទ្រជំនួយការដើមទុនធ្វើការសម្រាប់ស្ត្រីនៅក្នុងក្រុមជួយខ្លួនឯង
គ្រួសារសម្រាប់សកម្មភាពបង្កើតប្រាក់ចំណូល

ថវិការ $450 ក្នុង១ឆ្នាំ ជួយគ្រួសារសម្រាប់សកម្មភាពបង្កើតប្រាក់ចំណូល

$450
គ្រួសារក្រីក្រ ចំនួន១
អាហារូបករណ៍នៅថ្នាក់បឋមសិក្សា

ថវិការ $90 អាចផ្តល់អាហារូបករណ៍នៅសាលាបឋមសិក្សាសម្រាប់កុមារម្នាក់ដែលងាយរងគ្រោះក្នុងមួយឆ្នាំ

$90
កុមារងាយរងគ្រោះម្នាក់
ទឹកផឹកសុវត្ថិភាព

ថវិការ $50 អាចផ្ដល់ទឹកផឹកសុវត្ថិភាពតាមសាលាបឋមសិក្សាសម្រាប់១ខែ

$50
ទឹកផឹកសុវត្ថិភាពតាមសាលាបឋមសិក្សាសម្រាប់១ខែ

មានសំណួរ ឬចង់បានព័ត៌មានបន្ថែម? យើងខ្ញុំនៅទីនេះដើម្បីជួយ!