អំពីយើងខ្ញុំ

អំពីអង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍

អកកអ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០០៧ ដោយក្រុមអ្នកជំនាញខ្មែរមួយក្រុម ។​ពួកគេមានខាង​ការ អភិវឌ្ឍន៍​ជនបទនិងការលើកកម្ពស់សិទ្ធិកុមារដែល​មាន​បទសោធន៍ធ្វើការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ។​ពួកគេចែករំលែកទស្សនៈវិស័យរួមសម្រាប់ការអភិវឌ្ឍន៍សហគមន៍និងបញ្ចប់ភាពក្រីក្រ។

ចក្ខុវិស័យៈ​ គ្រប់កុមារទំាងអស់ត្រូវទទួលបានសុខុមាលភាពសង្គម​ប្រកបដោយគុណភាព និង​ចៀស​ផុត​ពីការ​រំលោភបំពានគ្រប់ទម្រង់។

បេសកកម្មៈ អកកអ មានគោលដៅកែលម្អជីវភាពរស់នៅរបស់កុមារងាយរងគ្រោះ និងកុមារដែល​ត្រូវបាន​គេ​រំលោភ​បំពាននៅប្រទេសកម្ពុជាតាមរយៈការដោះស្រាយមូលហេតុនៃភាពក្រីក្រ វិសមភាព ការរើសអើងសង្គម និងការរំលោភបំពានលើកុមារ។

អកកអ មានទិសដៅយុទ្ធសាស្ត្រទាំងបួនគឺ៖

  • ការការពារនិងការអភិវឌ្ឍកុមារ
  • ការពង្រឹងអំណាចសេដ្ឋកិច្ច
  • ការពង្រឹងអំណាចសង្គម
  • សមត្ថភាព អកកអ និងនិរន្តរភាព

រចនាសម្ព័ន្ធគ្រប់គ្រងរបស់អកកអរួមមាន ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការគ្រប់គ្រងជាន់ខ្ពស់ បុគ្គលិក និងដៃគូគម្រោង។គណៈកម្មាធិការគ្រប់គ្រងជាន់ខ្ពស់រួមមានអ្នកគ្រប់គ្រងតាមផ្នែកនីមួយៗនិងនាយកប្រតិបត្តិ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលគឺជាស្ថាប័នដែលធ្វើការសម្រេចចិត្តខ្ពស់បំផុតនៅក្នុងអកកអ​។ ក្រុមប្រឹក្សាភិបាល​ជួបប្រជុំគ្នាយ៉ាងហោចណាស់បីដងក្នុងមួយឆ្នាំដើម្បីអនុម័តលើគោលនយោបាយ គោលដៅ ទិសដៅយុទ្ធសាស្ត្រ និងច្បាប់នានារបស់អកកអ ។

បុគ្គលិក 

អកកអ មាននិយោជិកសរុប ចំនួន ៣៧ នាក់ក្នុងនោះមានស្ត្រី ១៦ នាក់ដែលសុទ្ធ​តែជាអ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​សហគមន៍ ការអប់រំ និង សិទ្ធិកុមារ។ ស្ថាបនិកនៃ អកកអ  គឺលោកអ៊ឹងប៉ូឡាដែល​មានបទពិសោធជំនាញជាងដប់បីឆ្នាំ ក្នុងការធ្វើការក្នុងវិស័យអភិវឌ្ឍន៍សហគមន៍និងលើកកម្ពស់​សិទ្ធិកុមារ។

អកកអ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០០៧ ដោយក្រុមអ្នកជំនាញខ្មែរខាងការ អភិវឌ្ឍ លើវិស័យ អភិវឌ្ឍន៍ជនបទ និងការលើកកម្ពស់សិទ្ធិកុមារដែលមានបទសោធន៍ ធ្វើការជាមួយគ្នាអស់រយៈ ពេល ជាច្រើន ឆ្នាំ។ ចាប់តាំងពីការបង្កើតមក បុគ្គលិក និងក្រុមប្រឹក្សាភិបាលរបស់ អកកអ បានបង្ហាញជាបន្តបន្ទាប់ថា ខ្លួន កំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រួសារដែលជួបការលំបាក និងក្រីក្រខ្លាំង។ តាមរយៈជំនួយផ្នែកបច្ចេកទេស ពីអង្គការ terre des hommes Germany អកកអ ត្រូវបានបង្កើតឡើង និងចុះបញ្ជីជាផ្លូវការនៅក្រសួង មហា ផ្ទៃនៃប្រទេសកម្ពុជានៅខែមីនា ឆ្នាំ២០០៨។

ចាប់តាំងពី អកកអ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨កន្លងមក អង្គការនេះបានអនុវត្តគម្រោងក្នុង តំបន់ដាច់ស្រយាលជាច្រើននៅប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យគួរឱ្យកត់សម្គាល់។ បន្ទាប់ពីទទួល បានជោគជ័យលើគម្រោងសាកល្បងដំបូងនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា មានកម្មវិធីជាច្រើន ត្រូវបានបង្កើតឡើងនៅក្នុងសហគមន៍ដាច់ស្រយាលនេះ។ នៅឆ្នាំ២០០៩ ប្រតិបត្តិការបានពង្រីកដល់ស្រុក ភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់។ ការិយាល័យនេះត្រូវបានបិទទ្វាវិញ បើទោះបីជាកម្មវិធីទាំងនោះកំពុងបន្តនៅ ក្នុងស្រុកនេះក៏ដោយ។ អកកអ បន្តធ្វើសកម្មភាពយ៉ាងខ្លាំងនៅខេត្តកំពត។ អកកអ មានកម្មវិធីនៅខេត្ត កណ្តាល ដោយផ្តោតលើកម្មវិធីទឹកស្អាត និងអនាម័យ (WASH)។

តាមរយៈគោលនយោបាយការពារកុមារ និងការយល់ដឹងពីសិទ្ធិកុមារ អកកអ ត្រូវបានទទួលស្គាល់ និង បញ្ជាក់ ដោយរដ្ឋាភិបាលកម្ពុជាថាជា អង្គការសុវត្ថិភាពកុមារ (CSO) នៅខែមិថុនា ឆ្នាំ២០១២។

អកកអ គឺជាសមាជិកនៃអង្គការសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរកុមារនៅកម្ពុជា (Cambodia ACTs) ដែលជាបណ្តាញអង្គការមិនមែនរដ្ឋាភិបាលដែលបានកំពុងបំពេញការងារជាពិសេស ក្នុងការ\ប្រយុទ្ធប្រឆំាងនឹងការជួញដូរកុមារនៅទូទាំងប្រទេសកម្ពុជា។

ចក្ខុវិស័យៈ​ គ្រប់កុមារទំាងអស់ត្រូវទទួលបានសុខុមាលភាពសង្គម​ប្រកបដោយគុណភាព និង​ចៀស​ផុត​ពីការ​រំលោភបំពានគ្រប់ទម្រង់។

បេសកកម្មៈ អកកអ មានគោលដៅកែលម្អជីវភាពរស់នៅរបស់កុមារងាយរងគ្រោះ និងកុមារដែល​ត្រូវបាន​គេ​រំលោភ​បំពាននៅប្រទេសកម្ពុជាតាមរយៈការដោះស្រាយមូលហេតុនៃភាពក្រីក្រ វិសមភាព ការរើសអើងសង្គម និងការរំលោភបំពានលើកុមារ។

គុណតម្លៃៈ

  • គណនេយ្យភាព៖ យើងបំពេញកាតព្វកិច្ចរបស់យើងចំពោះ អកកអ អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជន ដើម្បីប្រើប្រាស់ធនធានឱ្យបានសមស្រប និងធានាថា កម្មវិធីនេះនឹងផ្តល់ផលប្រយោជន៍ដល់សហគមន៍។
  • តម្លាភាព៖ យើងផ្តល់ព័ត៌មានទំាងស្រុងក្នុងស្ថាប័ន និងដល់អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជនរបស់ អកកអ
  • ការចែករំលែក៖ យើងរួមគ្នាប្រើប្រាស់ព័ត៌មាន ធនធាន និងបទពិសោធន៍ល្អៗ។
  • សាមគ្គីភាព៖ យើងធ្វើការពួតដៃគ្នាចាប់ពីថ្នាក់ក្រុមប្រឹក្សាភិបាល បុគ្គលិក អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជនដោយមានគោលដៅរួម។
  • កិច្ចសហការ៖ យើងធ្វើការជាមួយក្រុមប្រឹក្សាភិបាល បុគ្គលិក អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជន និងចែករំលែកគំនិត ចំណេះដឹង ជំនាញ និងធនធាននានា។
  • សុចរិតភាព៖ យើងបំពេញការងារដោយផ្អែកលើគុណតម្លៃ ជំនឿ និងគោលការណ៍ដែលយើងមាន។

អកកអ ដោះស្រាយបុព្វហេតុរចនាសម្ព័ន្ធនៃភាពក្រីក្រ វិសមភាព និងការដកចេញពីសង្គមតាមរយៈ​ការផ្លាស់ប្តូរសង្គម។ ការងាររបស់អកកអ​នាំបុគ្គលិកចូលទៅក្នុង​បេះដូង​នៃសហគមន៍ដែល​ពួក​គេ​ជួយ​កុមារ​និងគ្រួសារ និងជួយខ្លួនឯងផ្ទាល់។

ពហុទិសដៅយុទ្ធសាស្រ្ត និងកម្រិតអន្តរាគមន៍ របស់អកកអ គឺត្រូវគ្នាទៅនឹងវិធីសាស្ត្រ(អភិក្រម)​អភិវឌ្ឍន៍​ជនបទចម្រុះ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ​អង្គការអកកអ​នឹងបន្តធ្វើការជាមួយកុមារ គ្រួសារ និង​អ្នកពាក់ព័ន្ធដទៃទៀត ដើម្បីអនុវត្តកញ្ចប់យុទ្ធសាស្រ្តដែលមានគោលបំណង​បន្តដោះ​ស្រាយភាព​ងាយរងគ្រោះរបស់កុមារ។ អកកអ ដូចដែលបានបញ្ជាក់នៅក្នុងទិសដៅ​យុទ្ធសាស្ត្រ​របស់ខ្លួន​នឹងធ្វើការលើកិច្ចការពារកុមារការ អប់រំសុខភាព  កសិកម្ម និងធ្វើការ​ជាមួយទាំង​រដ្ឋា​ភិបាល​​និងវិស័យឯកជន។

អកកអ មានទិសដៅយុទ្ធសាស្ត្រទាំងបួនគឺ៖

  • ការការពារនិងការអភិវឌ្ឍកុមារ
  • ការពង្រឹងអំណាចសេដ្ឋកិច្ច
  • ការពង្រឹងអំណាចសង្គម
  • សមត្ថភាព អកកអ និងនិរន្តរភាព

សូមមើលពិស្តារក្នុងតំណភ្ជាប់ៈ

រចនាសម្ព័ន្ធគ្រប់គ្រងរបស់អកកអរួមមាន ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការគ្រប់គ្រងជាន់ខ្ពស់ បុគ្គលិក និងដៃគូគម្រោង។​គណៈកម្មាធិការគ្រប់គ្រងជាន់ខ្ពស់​រួមមាន​អ្នកគ្រប់គ្រង​តាមផ្នែកនីមួយៗ​និង​នាយកប្រតិបត្តិ។​  ប្រឹក្សាភិបាលគឺជាស្ថាប័នដែលធ្វើការសម្រេចចិត្តខ្ពស់បំផុតនៅក្នុងអកកអ​។ ក្រុមប្រឹក្សាភិបាល​ ប្រជុំគ្នាយ៉ាងហោចណាស់បីដងក្នុងមួយឆ្នាំដើម្បីអនុម័តលើគោលនយោបាយ គោលដៅ ទិសដៅយុទ្ធសាស្ត្រ និងច្បាប់នានារបស់អកកអ ។ បុគ្គលិកទាំងអស់ត្រូវបានដឹកនាំ​ដោយគណៈកម្មាធិការគ្រប់គ្រង៖

បុគ្គលិក 

អកកអ មាននិយោជិតសរុប ចំនួន ៣៧ នាក់ក្នុងនោះមានស្ត្រី ១៦ នាក់ដែលសុទ្ធ​តែជាអ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​សហគមន៍ ការអប់រំ និង សិទ្ធិកុមារ។ ស្ថាបនិកនៃ អកកអ  គឺលោកអ៊ឹងប៉ូឡាដែល​មានបទពិសោធជំនាញជាងដប់បីឆ្នាំ ក្នុងការធ្វើការក្នុងវិស័យអភិវឌ្ឍន៍សហគមន៍និងលើកកម្ពស់​សិទ្ធិកុមារ។

សមាសភាពគណៈកម្មការគ្រប់គ្រងមាន៖

  • លោក ប៊ិន បូរ៉ា តួនាទី នាយកប្រតិបត្តិ
  • លោក តិល សុផាត តួនាទីប្រធានគ្រប់គ្រងកម្មវិធី
  • កញ្ញា ចាន់ ស៊ីថា តួនាទីប្រធានហិរញ្ញវត្ថុ និងរដ្ឋបាល
  • លោក វ៉ិត ស៊ីណន តួនាទីអ្នកសម្របសម្រួលប្រចាំខេត្តកំពត
  • លោក ប្រាក់ វុទ្ធា តួនាទីអ្នកសម្របសម្រួលប្រចាំខេត្តកំពត