វិធីសាស្រ្តរបស់ ស៊ីអូស៊ីឌី
អភិក្រម(វិធីសាស្រ្ត) របស់ អកកអ ត្រូវបានបង្កើតឡើងដោយផ្នែកលើការអភិវឌ្ឍន៍ជនបទចម្រុះ និងសិទ្ធជាមូលដ្ឋានរបស់កុមារ នៅពេលរៀបចំអភិឌ្ឍកម្មវិធី។
អភិក្រមការអភិវឌ្ឍជនបទចម្រុះ
ការអភិវឌ្ឍជនបទចម្រុះគឺជាវិធីសាស្ត្ររួមមួយក្នុងការធ្វើការជាមួយសហគមន៍។វាគឺជាកម្មវិធីមួយដែលធ្វើការផ្តោតលើការធ្វើការបញ្ចូលគ្នារវាង ដែលរួមមានសុខភាព ការអប់រំ និងកសិកម្ម។ អ្នកពាក់ព័ន្ធក្នុងកម្មវិធីនេះរួមមានកុមារងាយរងគ្រោះ គ្រួសារ វិស័យឯកជន សមាជិកសហគមន៍ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ អាជ្ញាធរមូលដ្ឋាន អ្នកផ្តល់សេវាសុខភាពនិងអប់រំ។ វិធីសាស្រ្តនេះមានការសង្កត់ធ្ងន់ទៅលើការបង្ការនិងផ្តោតសំខាន់លើការដោះស្រាយបុព្វហេតុរចនាសម្ព័ន្ធនៃភាពក្រីក្រនិងបញ្ហាសង្គមដទៃទៀត។
អភិក្រមតាមសិទ្ធិមូលដ្ឋានរបស់កុមារ(CRBA)
វិធីសាស្រ្តផ្អែកលើសិទ្ធិកុមារ (CRBA) ជា វិធីសាស្រ្តផ្អែកលើសិទ្ធិមនុស្សជាមូលដ្ឋានដែលវាទាក់ទងជាពិសេសទៅនឹងកុមារ។វិធីសាស្រ្តនេះប្រើប្រាស់អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (UNCRC) ជាគោលការណ៍ណែនាំ។ សិទ្ធិបួនប្រភេទដូចដែលបានចែងដោយយូនីសេហ្វដែលកុមារគ្រប់រូបមានសិទ្ធិគឺ៖
- សិទ្ធិទទួលបានជីវិតនិងសុខភាព
- សិទ្ធិទទួលបានការអប់រំ
- សិទ្ធិទទួលបានការការពារនិងថែទាំ
- សិទ្ធិក្នុងការចូលរួម
តាមវិធីសាស្រ្តផ្អែកលើសិទ្ធជាមូលដ្ឋានរបស់កុមារ មើលឃើញថាកុមារជាក្រុមងាយរងគ្រោះបំផុតដែលប្រឈមនឹងការរំលោភសិទ្ធិមនុស្ស។ អន្តរាគមន៍នានាគឺត្រូវផ្តោតលើបុព្វហេតុភាពក្រីក្រ គុណវិបត្តិ និងការរំលោភសិទ្ធិមនុស្ស។