ប្រវត្តិរបស់ អកកអ

អកកអ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០០៧ ដោយក្រុមអ្នកជំនាញខ្មែរខាងការ អភិវឌ្ឍ លើវិស័យ អភិវឌ្ឍន៍ជនបទ និងការលើកកម្ពស់សិទ្ធិកុមារដែលមានបទសោធន៍ ធ្វើការជាមួយគ្នាអស់រយៈ ពេល ជាច្រើន ឆ្នាំ។ ចាប់តាំងពីការបង្កើតមក បុគ្គលិក និងក្រុមប្រឹក្សាភិបាលរបស់ អកកអ បានបង្ហាញជាបន្តបន្ទាប់ថា ខ្លួន កំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រួសារដែលជួបការលំបាក និងក្រីក្រខ្លាំង។ តាមរយៈជំនួយផ្នែកបច្ចេកទេស ពីអង្គការ terre des hommes Germany អកកអ ត្រូវបានបង្កើតឡើង និងចុះបញ្ជីជាផ្លូវការនៅក្រសួង មហា ផ្ទៃនៃប្រទេសកម្ពុជានៅខែមីនា ឆ្នាំ២០០៨។
ចាប់តាំងពី អកកអ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨កន្លងមក អង្គការនេះបានអនុវត្តគម្រោងក្នុង តំបន់ដាច់ស្រយាលជាច្រើននៅប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យគួរឱ្យកត់សម្គាល់។ បន្ទាប់ពីទទួល បានជោគជ័យលើគម្រោងសាកល្បងដំបូងនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា មានកម្មវិធីជាច្រើន ត្រូវបានបង្កើតឡើងនៅក្នុងសហគមន៍ដាច់ស្រយាលនេះ។ នៅឆ្នាំ២០០៩ ប្រតិបត្តិការបានពង្រីកដល់ស្រុក ភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់។ ការិយាល័យនេះត្រូវបានបិទទ្វាវិញ បើទោះបីជាកម្មវិធីទាំងនោះកំពុងបន្តនៅ ក្នុងស្រុកនេះក៏ដោយ។ អកកអ បន្តធ្វើសកម្មភាពយ៉ាងខ្លាំងនៅខេត្តកំពត។ អកកអ មានកម្មវិធីនៅខេត្ត កណ្តាល ដោយផ្តោតលើកម្មវិធីទឹកស្អាត និងអនាម័យ (WASH)។
តាមរយៈគោលនយោបាយការពារកុមារ និងការយល់ដឹងពីសិទ្ធិកុមារ អកកអ ត្រូវបានទទួលស្គាល់ និង បញ្ជាក់ ដោយរដ្ឋាភិបាលកម្ពុជាថាជា អង្គការសុវត្ថិភាពកុមារ (CSO) នៅខែមិថុនា ឆ្នាំ២០១២។
អកកអ គឺជាសមាជិកនៃអង្គការសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរកុមារនៅកម្ពុជា (Cambodia ACTs) ដែលជាបណ្តាញអង្គការមិនមែនរដ្ឋាភិបាលដែលបានកំពុងបំពេញការងារជាពិសេស ក្នុងការ\ប្រយុទ្ធប្រឆំាងនឹងការជួញដូរកុមារនៅទូទាំងប្រទេសកម្ពុជា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *