ស៊ីអូស៊ីឌីស្វាគមន៍
អង្គការកម្ពុជាដើម្បីកុមារនិងការអភិវឌ្ឍ (អកកអ) គឺជាអង្គការអភិវឌ្ឍន៍ផ្តោតលើកុមារដែលប្រតិបត្តិការនៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។ ចក្ខុវិស័យៈ គ្រប់កុមារទំាងអស់ត្រូវទទួលបានសុខុមាលភាពសង្គមប្រកបដោយគុណភាព និងចៀសផុតពីការរំលោភបំពានគ្រប់ទម្រង់។ បេសកកម្មៈ អកកអ មានគោលដៅកែលម្អជីវភាពរស់នៅរបស់កុមារងាយរងគ្រោះ និងកុមារដែលត្រូវបានគេរំលោភបំពាននៅប្រទេសកម្ពុជាតាមរយៈការដោះស្រាយមូលហេតុនៃភាពក្រីក្រ វិសមភាព ការរើសអើងសង្គម និងការរំលោភបំពានលើកុមារ។ អកកអ ជួយដល់គ្រួសារក្រីក្របំផុតប្រហែល ៣.០០០គ្រួសារក្នុងមួយឆ្នាំៗ។ អកកអ ធ្វើការដោយផ្ទាល់ជាមួយកុមារងាយរងគ្រោះ គ្រួសារនិងសហគមន៍របស់ពួកគេ។ អកកអក៏ធ្វើការជាមួយរដ្ឋាភិបាលនិងអង្គការដទៃទៀតដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការកែលំអជីវិតរស់នៅរបស់កុមារនិងគ្រួសារ។ គោលដៅយុទ្ធសាស្ត្រទាំងបួនរបស់ អកកអ ផ្តោតលើ៖ - ការការពារនិងការអភិវឌ្ឍកុមារ - ការពង្រឹងអំណាចសេដ្ឋកិច្ច - ការពង្រឹងអំណាចសង្គម - សមត្ថភាព COCD និងនិរន្តរភាព
ព័ត៌មានបន្ថែមពីអកកអ
យើងធ្វើការជាមួយអកកអ
- Executive Directorខ្ញុំមានកិត្តយសក្រៃលែងដែលបានចូលរួមជាផ្នែកមួយនៃអង្គការកម្ពុជាដើម្បីកុមារនិងការអភិវឌ្ឍន៍ដែលធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះជីវិតរបស់កុមារ។
- Founder of COCDលោកអ៊ឹងប៉ូឡាគឺជាស្ថាបនិកនៃអង្គការកម្ពុជាដើម្បីកុមារនិងការអភិវឌ្ឍន៍ (ស៊ីអូស៊ីឌី) ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងរួមសម្រាប់ការអភិវឌ្ឍកសិកម្ម និងជនបទនិងក្នុងសេដ្ឋកិច្ចកសិកម្ម
- COCD Teamអភិក្រម(វិធីសាស្រ្ត) របស់ អកកអ ត្រូវបានបង្កើតឡើងដោយផ្នែកលើការអភិវឌ្ឍន៍ជនបទចម្រុះ និងសិទ្ធជាមូលដ្ឋានរបស់កុមារ នៅពេលរៀបចំអភិឌ្ឍកម្មវិធី។ អភិក្រមការអភិវឌ្ឍជនបទចម្រុះ ការអភិវឌ្ឍជនបទចម្រុះគឺជាវិធីសាស្ត្ររួមមួយក្នុងការធ្វើការជាមួយសហគមន៍។
- COCD Teamអង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ ត្រូវបានទទួលស្គាល់ជាអង្គការសុវត្ថិភាពកុមារ (CSO) ដោយក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា (MoSVY) កាលពីខែកក្កដាឆ្នាំ ២០១២ ។