ចក្ខុវិស័យ
គ្រប់កុមារទំាងអស់ត្រូវទទួលបានសុខុមាលភាពសង្គមប្រកបដោយគុណភាព និងចៀសផុតពីការរំលោភបំពានគ្រប់ទម្រង់។
បេសកកម្ម
អកកអ មានគោលដៅកែលម្អជីវភាពរស់នៅរបស់កុមារងាយរងគ្រោះ និងកុមារដែលត្រូវបានគេរំលោភបំពាននៅប្រទេសកម្ពុជាតាមរយៈការដោះស្រាយមូលហេតុនៃភាពក្រីក្រ វិសមភាព ការរើសអើងសង្គម និងការរំលោភបំពានលើកុមារ។
គុណតម្លៃ
គណនេយ្យភាព៖ យើងបំពេញកាតព្វកិច្ចរបស់យើងចំពោះ អកកអ អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជន ដើម្បីប្រើប្រាស់ធនធានឱ្យបានសមស្រប និងធានាថា កម្មវិធីនេះនឹងផ្តល់ផលប្រយោជន៍ដល់សហគមន៍។
តម្លាភាព៖ យើងផ្តល់ព័ត៌មានទំាងស្រុងក្នុងស្ថាប័ន និងដល់អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជនរបស់ អកកអ។
ការចែករំលែក៖ យើងរួមគ្នាប្រើប្រាស់ព័ត៌មាន ធនធាន និងបទពិសោធន៍ល្អៗ។
សាមគ្គីភាព៖ យើងធ្វើការពួតដៃគ្នាចាប់ពីថ្នាក់ក្រុមប្រឹក្សាភិបាល បុគ្គលិក អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជនដោយមានគោលដៅរួម។
កិច្ចសហការ៖ យើងធ្វើការជាមួយក្រុមប្រឹក្សាភិបាល បុគ្គលិក អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជន និងចែករំលែកគំនិត ចំណេះដឹង ជំនាញ និងធនធាននានា។
សុចរិតភាព៖ យើងបំពេញការងារដោយផ្អែកលើគុណតម្លៃ ជំនឿ និងគោលការណ៍ដែលយើងមាន។