ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ

ចក្ខុវិស័យៈ គ្រប់កុមារទំាងអស់ត្រូវទទួលបានសុខុមាលភាពសង្គមប្រកបដោយគុណភាព និងចៀសផុតពីការរំលោភបំពានគ្រប់ទម្រង់។
បេសកកម្មៈ អកកអ មានគោលដៅកែលម្អជីវភាពរស់នៅរបស់កុមារងាយរងគ្រោះ និងកុមារដែលត្រូវបានគេរំលោភបំពាននៅប្រទេសកម្ពុជាតាមរយៈការដោះស្រាយមូលហេតុនៃភាពក្រីក្រ វិសមភាព ការរើសអើងសង្គម និងការរំលោភបំពានលើកុមារ។
គុណតម្លៃៈ
• គណនេយ្យភាព៖ យើងបំពេញកាតព្វកិច្ចរបស់យើងចំពោះ អកកអ អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជន ដើម្បីប្រើប្រាស់ធនធានឱ្យបានសមស្រប និងធានាថា កម្មវិធីនេះនឹងផ្តល់ផលប្រយោជន៍ដល់សហគមន៍។
• តម្លាភាព៖ យើងផ្តល់ព័ត៌មានទំាងស្រុងក្នុងស្ថាប័ន និងដល់អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជនរបស់ អកកអ។
• ការចែករំលែក៖ យើងរួមគ្នាប្រើប្រាស់ព័ត៌មាន ធនធាន និងបទពិសោធន៍ល្អៗ។
• សាមគ្គីភាព៖ យើងធ្វើការពួតដៃគ្នាចាប់ពីថ្នាក់ក្រុមប្រឹក្សាភិបាល បុគ្គលិក អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជនដោយមានគោលដៅរួម។
• កិច្ចសហការ៖ យើងធ្វើការជាមួយក្រុមប្រឹក្សាភិបាល បុគ្គលិក អ្នកទទួលផលប្រយោជន៍ ក្រុមគោលដៅ ដៃគូ និងសប្បុរសជន និងចែករំលែកគំនិត ចំណេះដឹង ជំនាញ និងធនធាននានា។
• សុចរិតភាព៖ យើងបំពេញការងារដោយផ្អែកលើគុណតម្លៃ ជំនឿ និងគោលការណ៍ដែលយើងមាន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *