នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្រុមការងារអង្គការ សុីអូសុីឌី ក្រោមគម្រោងរបស់ Holt International ក្នុងគម្រោង គាំទ្រការអប់រំកុមារ ត្រូវបានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំសម្រាប់កុមារ ប្រចាំស្រុកឈូក ខេត្តកំពត។
គោលបំណងសំរាប់ ផ្តល់ឱកាសឲ្យកុមារបានជួបជុំគ្នា បង្កើតឱកាសភាពស្និតស្នាល ផ្សព្វផ្សាយពីកម្មវិធីរបស់អង្គការស៊ីអូស៊ីឌី សំនួរចម្លើយ លេងល្បែងកំសាន្ត និង ញ៉ាំអាហារសាមគ្គី។
ដោយមានការចូលរួមមកពីសាលារៀនចំនួនពីរ គឺ បឋមសិក្សាហ៊ុន សែន ម្រះព្រៅ និងអនុវិទ្យាល័យ ម្រះព្រៅ សរុបចំនួន ៣៨៣នាក់។






















