ការពង្រឹងអំណាចសេដ្ឋកិច្ច

ប្រជាជនភាគច្រើនដែលរស់នៅក្នុងតំបន់គោលដៅរបស់ អកកអ កំពុងតែរស់នៅក្នុងស្ថានភាពក្រីក្រលំបាក។ កត្តារួមចំណែកសំខាន់ៗរួមមានកង្វះខាតការទទួលដើមទុន និងធនធានកសិកម្ម ដីមានជីវជាតិ ការប្រែប្រួលអាកាសធាតុ បញ្ហាខ្វះខាតឱកាសការងារ សមត្ថភាពបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើនប្រាក់ចំណូលនៅមានកម្រិត កង្វះខាតប្រព័ន្ធការពារសង្គម និងឱកាសបង្កើនធនធានដែលភាគច្រើនមានតែនៅតំបន់ប្រជុំជន។ ផលប៉ះពាល់នៃភាពក្រីក្រលើកុមារមានច្រើនយ៉ាង។ ភាពក្រីក្រ និងមូលហេតុនៃភាពក្រីក្របណ្តាលឱ្យមានផលប៉ះពាល់ជាច្រើនចំពោះកុមារ និងគ្រួសាររបស់ពួកគេនៅតំបន់គោលដៅរបស់ អកកអ រួមមាន៖ សុខភាព និងកម្រិតអប់រំខ្សោយ កង្វះអាហារូបត្ថម្ភ ភាពងាយរងគ្រោះកាន់តែខ្លាំងឡើងចំពោះការកេងផលចំណេញ និងការរំលោភបំពាន ការចូលរួមតិចតួចក្នុងសកម្មភាពទូទៅ បញ្ហាអន្តោប្រវេសន៍ច្រើនឡើង និងសាមគ្គីភាពសង្គមនៅមានកម្រិត។
គោលដៅយុទ្ធសាស្ត្រពង្រឹងអំណាចសេដ្ឋកិច្ចត្រូវបានអនុវត្តឡើងដោយស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមារពាក់ព័ន្ធនឹងជីវិត និងសុខភាព។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *