ការពង្រឹងអំណាចសង្គម

សិទ្ធិចូលរួមនៅក្នុងប្រទេសកម្ពុជាមិនសូវត្រូវបានអនុវត្ត នៅពេលដែលវាមិនស្របតាមតម្លៃប្រពៃណី។ របាយការណ៍ជាទូទៅបានបង្ហាញថា កុមារមានសិទ្ធិអំណាច/ឥទ្ធិពលធ្វើការសម្រេចចិត្តតិចតួចបំផុតដែល ជះឥទ្ធិពលដល់ការរស់នៅរបស់ពួកគេ។ ជាទូទៅកុមារមិនត្រូវបានណែនាំឱ្យចេះបញ្ចេញគំនិតរបស់ខ្លួនក្នុង គ្រួសារ និងក្នុងបរិស្ថានសាលារៀនឡើយ។ ការចូលរួមរបស់កុមារក្នុងសហគមន៍មានកម្រិត ទាបបំផុត នៅប្រទេសកម្ពុជា។ ក្នុងចំណោមគ្រួសារក្រីក្របំផុត មានគ្រួសារមួយចំនួនតូចប៉ុណ្ណោះដែលបានចូលរួមក្នុង ដំណើរការធ្វើផែនការភូមិ ឬឃុំ ដែលគ្រួសារភាគច្រើនមានការយល់ដឹង និងជំនាញទាបគ្មានសមត្ថភាព ឬ ទំនុកចិត្តក្នុងការចូលរួមនៅក្នុងសកម្មភាពសហគមន៍ និងដំណើរការធ្វើផែនការ។ ស្ត្រីមិនត្រូវបានគេរាប់ បញ្ចូលក្នុងដំណើរការអភិវឌ្ឍន៍សហគមន៍ឡើយ។
គ្រួសារនៅតំបន់ជនបទភាគច្រើននៅប្រទេសកម្ពុជាមានការបែងចែកឋានានុក្រម និងឱ្យតម្លៃបុរសខ្ពស់ ដែលសមាជិកវ័យក្មេងត្រូវគោរពចាស់ទុំ។ ការសម្រេចចិត្តសំខាន់ៗ ដូចជាអាពាហ៍ពិពាហ៍ដែលមានការរៀបចំ ត្រូវបានធ្វើឡើងដោយឪពុកម្តាយតាមទម្លាប់ បន្ទាប់ពីបានប្រឹក្សាយោបល់ជាមួយចាស់ទុំផ្សេងទៀតនៅក្នុងគ្រួសារ។ សញ្ញាណនៃការពង្រឹងអំណាចសង្គមដល់កុមារអាចមិនស្របតាមប្រពៃណី និងបទដ្ឋានសង្គមឡើយ ហើយអាចត្រូវបានចាត់ទុកថាជា ការមិនគោរពឬគ្មានសីលធម៌ចំពោះចាស់ទុំ។ ការលើកទឹកចិត្តកុមារឱ្យ បញ្ចេញគំនិតរបស់ខ្លួនអាចត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់សង្គមដែលវាធ្លាប់បានកើតឡើងកាលពីសម័យខ្មែរក្រហមដែលបានសម្លាប់សមាជិកគ្រួសាររបស់ពួកគេ។
គោលដៅយុទ្ធសាស្ត្រនៃការពង្រឹងអំណាចសង្គមត្រូវអនុលោមតាមអនុសញ្ញាស្តីពីសិទ្ធិកុមារដែលទាក់ទងនឹងការចូលរួម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *