ការការពារ និងការអភិវឌ្ឍន៍កុមារ

កុមារមួយភាគធំកំពុងបន្តជួបប្រទះអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ច ដោយសារភាពក្រីក្រ និង/ឬសិទ្ធិរបស់ពួកគេមិនត្រូវបានធានា។
គោលដៅរបស់យើងគឺដើម្បីធានាថាកុមារទទួលបានការអប់រំ ការពារ និងថែទាំ ដោយផ្តោតលើការអភិវឌ្ឍន៍កុមារភាពដំបូង និងអាយុមត្តេយ្យសិក្សា។
- ធ្វើការជាមួយកុមារ ដើម្បីបង្កើនចំណេះដឹង និងជំនាញរបស់ពួកគេសម្រាប់ការអភិវឌ្ឍន៍។
- ធ្វើការជាមួយគ្រួសារ និងអ្នកកាន់កាតព្វកិច្ច ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេក្នុងការការពារ និងថែទាំកុមារ។
- ធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាល ដើម្បីពង្រឹងយន្តការ និងសេវាកម្មការពារកុមារ។
- កម្មវិធីអាហារូបករណ៍ផ្នែកអប់រំ។
- លើកកម្ពស់ការយល់ដឹងអំពីឱកាសនៃការអប់រំ។
- សម្របសម្រួលវគ្គអភិវឌ្ឍអាជីពជាមួយកុមារ និងគ្រួសារ។
- វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សា ដូចជាការផ្គត់ផ្គង់សំភារៈសិក្សា គ្រឿងសង្ហារឹម និងឯកសណ្ឋាន។
- សម្រួលឱ្យប្រសើរនូវការធ្វើដំណើរទៅកាន់សាលារៀន និងការដឹកជញ្ជូនទៅកាន់សាលារៀន។
- កសាងសមត្ថភាពគ្រូកុមារមូលដ្ឋាន និងគ្រូបឋមសិក្សា ដើម្បីពិនិត្យសុខភាព និងពិនិត្យរកមើលកង្វះអាហារូបត្ថម្ភ។
- ពង្រឹងយន្តការការពារកុមារដោយធ្វើការជាមួយរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត។
មីនា មានអាយុ១៤ឆ្នាំរៀនថ្នាក់ទី៧ នៅភូមិ ត្រពាំងបីដែលមានចម្ងាយ៣គីឡូម៉ែត្រពីផ្ទះ។ គ្រួសាររបស់នាងរស់នៅក្នុងភាពក្រីក្រខ្លាំង ដែលបានជួយឧបត្ថម្ភពីម្តាយរបស់នាងដែលជាស្រ្តីមេម៉ាយដែលគាត់ជាអ្នកធ្វើស្រែ។
COCD ដោយមានកិច្ចសហការពីមេភូមិ បានឧបត្ថម្ភសម្ភារៈសិក្សា និងអប់រំរបស់មីនា ដើម្បីកាត់បន្ថយបន្ទុកលើម្តាយ។ មីនាក៏ទទួលបានកង់មួយដែរ ដូច្នេះគាត់អាចទៅសាលា និងមកពីសាលារៀនងាយជាងមុន។
‘ខ្ញុំប្ដេជ្ញាចិត្តថានឹងខំប្រឹងរៀន ហើយនឹងមិនបោះបង់ចំណង់ចំណូលចិត្តរបស់ខ្ញុំឡើយ។’— ផាត់ មីនា