អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍(COCD) ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០០៧ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃប្រទេសកម្ពុជា លិខិតលេខ ៣២៤ សជណ ចុះថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០០៨ ថាជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំនេញ មិនប្រកាន់និន្នាការនយោបាយ និង មិនប្រកាន់សាសនា។ ចក្ខុវិស័យរបស់អង្គការ គឺកុមារទាំងអស់មានសុខុមាលភាពសង្គមប្រកបដោយ គុណភាព និងរួចផុតពីគ្រប់ទំរង់នៃការរំលោភបំពាន។ អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ ត្រូវការជ្រើសរើសបេក្ខជនដែលមានសមត្ថភាពចំនួន ១នាក់ ដើម្បីចូលបំពេញការងារជាបុគ្គលិកស្ម័គ្រចិត្តហិរញ្ញវត្ថុ និងរដ្ឋបាល រយៈពេល ៤ខែ។

ទីកន្លែងបម្រើការងារ៖ ការិយាល័យសាខា ស្រុកឈូក ស្ថិតក្នុងភូមិត្រពាំងកកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត
រយៈពេលៈ ៤ ខែ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០១៩
អត្ថប្រយោជន៍ទទួលបាន
• ប្រាក់ឧបត្ថម្ភប្រចាំខែចាប់ពី ១២០ ដុល្លារ ទៅ ២០០ ដុល្លារក្នុង១ខែ
• ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ការងារ ដោយបេឡាជាតិសន្តិសុខសង្គម
• បទពិសោធន៍ការងារពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុ ក្នុងអង្គការ និងសហគ្រាសបែបសង្គម
• យល់ដឹងពីការងារក្នុងសហគមន៍ ជាពិសេសការងារពាក់ព័ន្ធនឹងកុមារ
តួនាទី និងភារកិច្ច៖
• រៀបចំសំណើរសុំថវិកាប្រចាំ ។
• ពិនិត្យឡើងវិញនូវដំណើរការចំនាយ ធានានូវឯកសារភ្ជាប់គ្រប់គ្រាន់ដែលត្រូវ នឹងផែនការថវិកា។
• រៀបចំតារាងធ្វើការតាមពេលវេលា និងត្រូវគោរពទៅតាមគោលនយោបាយរបស់អង្គការ ស៊ីអូស៊ីឌី។
• គ្រប់គ្រងសាច់ប្រាក់ និងគណនីធនាគារ និងធ្វើការផ្ទៀងផ្ទាត់ប្រចាំខែ។
• រៀបចំរបាយការណ៍ហិរញ្ញវត្ថុ (របាយការណ៍ចំណូល, តារាងតុល្យការ, លំហូរសាច់ប្រាក់ … )។
• ថែរក្សា និងបង្កើតប្រព័ន្ធទុកដាក់ឯកសារអោយមានរបៀបរៀបរយរាល់ប័ណ្ណទូទាត់ហិរញ្ញវត្ថុ និងឯកសារហិរញ្ញវត្ថុផ្សេងទៀត។
• គ្រប់គ្រងចំណូលចំណាយរបស់សហគ្រាសផលិតទឹកសុទ្ធ។
• អនុវត្តន៍ និងគោរពទៅតាមគោលនយោបាយហិរញ្ញវត្ថុ និងបុគ្គលិក។
• គ្រប់គ្រងទ្រព្យសម្បត្តិរបស់ស៊ីអូស៊ីឌី (ត្រួតពិនិត្យ តាមដាន និងទ្រព្យសម្បត្តិ ឫសម្ភារៈដែលត្រូវបោះបង់ចោល)។
• ចូលរួមសំអាតបរិស្ថានក្នុង និងជុំវិញបរិវេណការិយាល័យ។
• ទទួលខុសត្រូវលើសកម្មភាពការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ប្រធានគំរោងប្រចាំតំបន់។

លក្ខខ័ណ្ឌជ្រើសរើស៖
• មានបរិញ្ញាបត្រផ្នែកគណនេយ្យ / ហិរញ្ញវត្ថុឬជំនាញពាក់ព័ន្ធផ្សេងទៀត
• មានចំណេះដឹងផ្នែកកុំព្យូទ័រ(Microsoft Office: Word, Excel, E-Mail, Internet…)
• អាចប្រើប្រាស់ភាសាអង់គ្លេស
• មានការប្ដេជ្ញាចិត្ត គោរពទៅតាមការណែនាំរបស់ស៊ីអូស៊ីឌី តម្លៃគោលការណ៍ មានក្រមសីលធម៌ល្អនិងចូលចិត្តធ្វើការងារជាក្រុម។
• មានឆន្ទៈរៀន និងស្វែងរកអ្វីដែលថ្មី និងមានការទទួលខុសត្រូវ
• រួសរាយរាក់ទាក់ និងស្មោះត្រង់
• មានការយល់ដឹងច្បាស់ពីគោលការណ៍គណនេយ្យក្នុងការអនុវត្តន៍របស់អង្គការក្រៅរដ្ឋាភិបាល(NGOs)។

ប្រសិនបើបេក្ខជន ឬបេក្ខនារីមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) (បញ្ចាក់៖ ក្នុងCV ត្រូវមានអ្នកធានាចំនួនបីនាក់)មានបិទរូបថត និងលិខិតសុំចូលបម្រើការងារ(Application Form ) ដូចមានភ្ជាប់ រួចផ្ញើមកកាន់អាសយដ្ឋានខាងក្រោម៖

-ការិយាល័យសាខាស្រុកឈូក នៅភូមិត្រពាំងកកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត
លេខទូរស័ព្ទ ០១១ ៣៥០ ២១២/ ០៩២៤៨៨ ៣៨៣ ឬ

-ការិយាល័យកណ្តាលៈ ផ្ទះលេខ ០២ ផ្លូវលេខ ៤៩២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០២៣ ២២៣ ៩៤៥/ ០៧៨ ៦១៨ ៧៨៧ រឺតាមរយៈអ៊ីមែល៖ hr.cocdcambodia@gmail.cm
សូមបញ្ជាក់៖ មានបេក្ខជនឬបេក្ខនារីដែលបានបំពេញលិខិតសុំចូលបម្រើការងារ(Application Form ) តែប៉ុណ្ណោះទើបអង្គការពិនិត្យលើប្រវត្តិរូបសង្ខេប (CV)។
• សូមកុំភ្ជាប់វិញ្ញាបនប័ត្រណាមួយនិងឯកសារពាក់ព័ន្ធផ្សេងទៀតប្រសិនបើបេក្ខជនឬបេក្ខនារីដាក់ពាក្យតាមរយៈអ៊ីម៉ែល។ ស៊ីអូស៊ីឌី នឹងធ្វើការទាក់ទងបេក្ខជនឬបេក្ខនារីប្រសិនបើអង្គការត្រូវការឯកសារទាំងនេះ។
• កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៥:០០ ល្ងាច។
• មានតែបេក្ខជនឬបេក្ខនារីដែលបានជាប់វគ្គជម្រុះទេនឹងត្រូវទាក់ទងឲ្យមកសម្ភាសន៍ផ្ទាល់។ បេក្ខនារីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យបម្រើការងារនេះ។
• “អង្គការ COCD បានប្តេជ្ញាចិត្តចំពោះគោលការណ៍នៃការផ្តល់ឱកាសការងារស្មើភាពគ្នា និងជាអង្គការសុវត្ថិភាពសម្រាប់កុមារ”។

Leave a Reply